ព័ត៌មានជាតិ

កាមរីសាកកម្លាំងនឹងឡានកូរ៉េ បង្ករបួសធ្ងន់​ ស្រាល ១៥ នាក់

បន្ទាយមានជ័យ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង៤០ នាទីព្រឹក​ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយ បានកើតឡើងរវាងឡានកាមរី និងឡានកូរ៉េ នៅចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្ស១៥នាក់រងរបួស។

សមត្ថកិច្ចបាននិយាយថា រថយន្តកាមរី សេរីឆ្នាំ១៩៩៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2D 5742
និងរថយន្តម៉ាកកូរ៉េ ( ប្រភេទឡានច្នៃ ) ពណ៌ខៀវ គ្មានស្លាកលេខ  ។ បច្ចុប្បន្នអ្នករបួសទាំងនោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត និងមន្ទីពេទ្យមង្គលបូរី ចំណែកវត្ថុតាងត្រូវបានកម្លាំងប៉ូលិសយកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីចាត់ការតាមនិតិវិធី ៕

រថយន្តសាកកម្លាំងគ្នា

រថយន្តសាកកម្លាំងគ្នា

រថយន្តសាកកម្លាំងគ្នា

រថយន្តសាកកម្លាំងគ្នា

មតិយោបល់