ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនជាតិចិននិងអាវុធខ្លី០១ដើម ម៉ាក Z0RAKI លេខ៩០៦TD ក្នុងបុរីអ័រគីដេរ

ភ្នំពេញ: នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួន ជនសង្ស័យ០១នាក់ ករណីកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត្ត នៅចំណុចតាមផ្លូវ២០០៤ ក្នុងបុរីអ័រគីដេរ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ឈ្មោះ LY HONG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុធ្វើម៉ាស និងក្រោមដៃ ស្នាក់នៅខុនដូរស្តាយលេនបន្ទប់លេ១២១១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការម៉ន (មានសារធាតុញៀន) គ្មានលិខិតឆ្លងដែន ។

ដកហូត អាវុធខ្លី០១ដើម ម៉ាក Z0RAKI លេខ៩០៦TD គ្រាប់១៣គ្រាប់ បង់០១ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់