ព័ត៌មានជាតិ

ទឹកប្រាក់១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃនារី២នាក់ជាបងប្អូននឹងគ្នា

ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បន្ទាប់ត្រូវបានទៅដល់នារី២នាក់ ដែលជាបងប្អូននឹងគ្នា ដោយម្នាក់មានឈ្មោះ រឿន សុខចាន់ អាយុ៣៤ឆ្នាំ ត្រូវជាបងស្រី ហើយម្នាក់ទៀតឈ្មោះ ហង្ស សុខនី អាយុ ១៧ ឆ្នាំ ត្រូវជាប្អូនស្រី ស្នាក់នៅបន្ទប់ជួលក្នុងភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានមុខរបរជាអ្នកលក់បាយឱ្យគេ។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ កញ្ញា ហង្ស សុខនី បានរៀបរាប់ប្រាប់ឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ នៅពេលបងស្រីដែលមានឈ្មោះ រឿន សុខចាន់ ដែលរស់នៅខេត្តត្បូងឃ្មុំ ដែលមានមុខរបរជាកម្មករចៀរជ័រកៅស៊ូ ឡើងមកលេងភ្នំពេញ កញ្ញាបានទិញចំណី និងភេសជ្ជ:២-៣ មុខ ឱ្យបងស្រីទទួលទាន លុះពេលបងស្រីដែលមានឈ្មោះ រឿន សុខចាន់ យកភេសជ្ជ:ប៉ូវកម្លាំងខារ៉ាបាវមកគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១០០នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះទាំងបងស្រី ក៏ដូចជាកញ្ញាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង ។
កញ្ញាបានបញ្ជាក់ប្រាប់ថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកគួរសម ព្រោះក្រៅពីជួយលក់បាយឱ្យគេ ដើម្បីទទួលបានចំណូលគ្រាន់ដោះស្រាយជីវភាព ប្រចាំថ្ងៃតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះ ក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមរៀងមកខ្លួន មិនធ្លាប់គិតឡើយថា នឹងអាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់បានឃើញមានអ្នកត្រូវរង្វាន់ឡើងទទួលប្រាក់លាន នៅលើស្ថានីយ៍ទូរទស្សន៍ ជាញឹកញាប់ក៏ដោយ។ ប៉ុន្តែពេលនេះ កញ្ញា រួមជាមួយបងស្រី បានក្លាយជាអ្នកមានសំណាងដូចគេដែរហើយ។ កញ្ញាបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ កញ្ញា និងបងស្រី នឹងយកទៅសង់ផ្ទះជូនម្ដាយនៅស្រុក ហើយទុកមួយចំនួនទៀត សម្រាប់បង្កើតអាជីវកម្ម ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ Scoopy i ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone XS ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕

មតិយោបល់