ព័ត៌មានជាតិ

ឪពុក យកបាយសម្លឲ្យកូនឈឺពោះនៅមន្ទីរពេទ្យ ស្រាប់តែជួបគ្រោះអកុសល

កំពង់ស្ពឺ: នៅវេលាម៉ោង ០៦និង៤០នាទីថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទៅបុកម៉ូតូ កំពុងធ្វើដំណើរស្របទិសគ្នា ស្ថិតលើផ្លូវជាតិលេខ៤៤-៤៥ ក្នុងភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1409 បើកកើតទៅលិចសណ្តោងរ៉ឺម៉កពីក្រាយ ពាក់ស្លាកលេខ 4A-1802
លុះបើកមកដល់ចំណុចខាងលើ ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ កណ្តាល1I-3279 បើកបរដោយឈ្មោះ សាយ តយ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិមហាអំពាំង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីកើតទៅលិច បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ចំណែកវត្ថុតាងត្រូវសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋានខេត្ត រង់ចាំធ្វើការដោះស្រាយពេលក្រោយ រីឯសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ជនរងគ្រោះ យកបាយសម្លទៅឲ្យកូនឈឺពោះនៅមន្ទីរពេទ្យ៕

មតិយោបល់