ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្តបើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង០០នាទីដល់ម៉ោង ១០និង០០នាទីព្រឹក។
ជាលទ្ធផលបានធ្វើការឃាត់យានយន្តសរុបចំនួន ០២គ្រឿងរួមមាន៖
១- ម៉ូតូចំនួន ០១ គ្រឿង ។
២- រថយន្តចំនួន ០១ គ្រឿង ។
បច្ចុប្បន្ន បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

មតិយោបល់