ព័ត៌មានជាតិ

កូនចិញ្ចើមទ្រាំលែងបាន ឪពុកគំរាមរួមភេទច្រើនលើក រត់ទៅប្តឹងសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញៈ ឪពុកល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគំរាមរួមភេទជាច្រើនលើកច្រើនសារ លើកូនស្រីចិញ្ចឹម រហូតដល់នាងទ្រាំងលែងបាន រត់ទៅប្តឹងប៉ូលិសតែម្តង កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ នៅខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ភា សាម៉ុន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅខណ្ឌសែនសុខ។ ចំណែកកូនស្រីចិញ្ចឹមរងគ្រោះ ឈ្មោះ ភ យ យ អាយុ១៦ឆ្នាំ ។

តាមការបំភ្លឺពីក្រុមគ្រួសារខាងលើ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ត្រូវបានជនសង្ស័យរួម ជាមួយប្រពន្ធ យកមកចិញ្ចើមធ្វើជាកូនបង្កើត ចុះទាំងសំបុត្រកំណើត សៀវគ្រួសារ ចាត់ទុកជាកូនបង្កើត តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨មកម្លេះ លុះចូលមកដល់ដើមឆ្នាំ២០១៩នេះ កូនស្រីក្លាយជាចំណីតណ្ហារបស់ឪពុកចិញ្ចើម ច្រើនលើកច្រើនសារ តែលុះលើកចុងក្រោយនៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ខណៈដែលកូនស្រី កំពុងដេកមើលទូរទស្សន៍ ប្រពន្ធក៏មិននៅ បានឱកាស ឪពុកល្មោភកាម ចូលទៅគំរាមសម្លាប់ ដើម្បីបង្ខំឲ្យកូនស្រីរួមភេទជាមួយ ដោយអត់ទ្រាំនូវទង្វើររបស់ឪពុកលែងបាន ជនរងគ្រោះ បានសម្រេចរត់ទៅប្តឹងប៉ូលិសតែម្តង ។

ជនសង្ស័យជាឪពុកចិញ្ចឹម ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន នាំទៅផ្នែកជំនាញអធិការដ្ឋាន កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់