ភ្នំពេញៈ កាលវេលាម៉ោង ១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០១៩ មានករណីនារីខារ៉ាអូខេម្នាក់ ត្រូវបុរសម្នាក់ ហៅកង់បីឲ្យជួយដឹកយកមកមន្ទីរពេទ្យ ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដើម្បីជួយសង្គ្រោះ តែពេលទៅដល់គ្រូពេទ្យ បានប្រាប់ថា នារីខាងលើបានស្លាប់ទៅហើយ ។
ក្រោយកើតហេតុខាងគ្រូពេទ្យ បានទូរស័ព្ទមកប្ដឹងសមត្ថកិច្ចថា មានស្រ្តីម្នាក់បានស្លាប់ ពេលបញ្ជូនមកដល់ពេទ្យ ដោយបុរសម្នាក់ជូននារីរងគ្រោះមក បានអះអាងថាជាសង្សារ។
សពជនរងគ្រោះ ចាន់ រស្មី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ និងបុរសជាសង្សារ មានឈ្មោះ លី សុភ័ក្ររិទ្ឋ អាយុ ២៩ឆ្នាំ មុខរបរផ្នែកអូឌឺ នៅខេធីវីស្នាក់នៅផ្ទះលេខ០៥០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បច្ចុប្បន្នស្នាក់នៅ ជាមួយជនរងគ្រោះ នៅបន្ទប់ជួលសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
មូលហេតុ៖ ទាស់ពាក្យសម្ដីគ្នា ជាមួយសង្សារ។
សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារ Post News បានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា ជាករណីចង.កសម្លាប់ខ្លួន កើតហេតុនៅទឹកដីទួលគោក រឿងហេតុយ៉ាងណានោះ គឺឆ្លើយថា បានដឹងតែប៉ុណ្ណឹងទេ៕
មតិយោបល់