ព័ត៌មានជាតិ

ជាប់ពន្ធនាគារជាង៧ឆ្នាំ ចេញមកវិញមិនរៀង ត្រូវសមត្ថកិច្ចវាយខ្នោះ

កំពង់ធំៈ នៅវេលាម៉ោង ០៦និង៣០នាទីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ករណីពាក់ព័ន្ធប្រទូស្តកេរ្តិ៍ខ្មាស និងរំលោភសេពសន្ថវៈ កាលពីចន្លោះថ្ងៃ ទី០៩ ដល់ទី២១ ខែកុម្ភៈ និងថ្ងៃទី ០៣ និងទី២១ ខែមិនា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ឈឹម ភ័ត្រា (ហៅ ឆាំ) ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ(ឃាត់ខ្លួន)។

សូមបញ្ជាក់ថា៖ ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ធំ រយៈពេលប្រាំពីរឆ្នាំកន្លះ ករណីប្រទូស្ដកេរ្តិ៍ខ្មាស និងរំលោភសេពសន្ថវៈ៕

មតិយោបល់