ព័ត៌មានជាតិ

Update៖ សង្ស័យទុស្សេខ្សែភ្លើង ឆេះតូបលក់ដូរក្នុងផ្សារបឹងបៃតងអស់៣ ផ្អើលសមត្ថកិច្ចទាំងថ្ងៃ

ភ្នំពេញៈ តូបលក់ដូរសាធម៌ បាយសីមួយកន្លែង ក្នុងផ្សារបឹងបៃតង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឲ្យភ្ញាក់ផ្អើល ខណៈដែលម្ចាស់បិទទ្វារចាក់សោចោល សង្ស័យមកពីទុស្សែភ្លើងអំពូល កុងម៉ា រាលដាលឆេះតូបសងខាងសរុប៣តូប សម្ភារៈ ទំនិញអស់ទាំងស្រុង កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ក្នុងផ្សារបឹងបៃតង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ម្ចាស់តូបដែលភ្លើងឆេះ មានឈ្មោះ ពេជ្រ ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកផ្សារខាងលើ ស្នាក់នៅកន្លែងកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ តូបលក់សាធម៌ បាយសី ស្លាដក់ ត្រូវបានម្ចាស់ចាក់សោទុកចោល មិនបានបើកទ្វារលក់ទេ នារសៀលថ្ងៃនេះ ស្រាប់តែនៅវេលាម៉ោងខាងលើ ខណៈដែលម្ចាស់មិននៅ សង្ស័យទុស្សេខ្សែអំពូលភ្លើង កន្លែងកុងម៉ា ទើបឆេះរាលដាលឆេះអស់ទំនិញ ក្នុងតូបទាំងស្រុង ហើយភ្លើងឆេះរាល ទៅតូបសងខាង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចេញជួយអន្តរាគមន៍ បាញ់ទឹកអស់២រថយន្ត ទើបភ្លើងរលត់៕

មតិយោបល់