ព័ត៌មានជាតិ

បងប្អូនសូមជួយ Share ម្នាក់មួយ ស្វែងរកសាច់ញាតិគាត់! បុរសម្នាក់ជិះម៉ូតូម៉ាក Zoomer បុកខឿនស្លាប់

ភ្នំពេញៈ កាលពីវេលាម៉ោង ១២ និង២៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ជិះម៉ូតូបុកខឿនទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-9215 ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូម្នាក់ឯង ក្នុងល្បឿន​លឿនពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ១ មកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច ចំណែកម៉ូតូបានខ្ទាតឆ្ងាយពីសព ប្រហែល៥០ម៉ែត្រ រងការខូចខាត ។

ក្រោយកើតហេតុ សមតត្ថកិច្ចជំនាញ ចុះមកវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំប្រគល់ឲ្យសាច់ញាតិ។ ចំណែកសព ត្រូវរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំទាក់ទងទៅសាច់ញាតិមកទទួល យកទៅធ្វើបុណតាមប្រពៃ៕

មតិយោបល់