ព័ត៌មានជាតិ

យន្ដហោះយោធារុស្ស៊ី ហោះស្ទាក់យន្ដហោះកងទ័ពជើងទឹកអាមេរិក នៅឯតំបន់សមុទ្រមេឌីទែរ៉ាណេ

(វ៉ាស៊ីនតោន)៖ យន្តហោះ ៣គ្រឿង របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានយន្តហោះយោធារុស្ស៊ីជាច្រើនគ្រឿងហោះស្ទាក់ ដែលនេះជាសកម្មភាព មិនមានវិជ្ជាជីវៈ នៅលើដែនអាកាសនៃសមុទ្រមេឌីទែរ៉ាណេ។

បើតាមមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក ទោះបីជាគ្មាននរណាម្នាក់ បានរងរបួសក៏ដោយ តែសកម្មភាពរបស់យន្ដហោះយោធារុស្ស៊ីបែប នេះ អាចនឹងបង្កឱ្យមានការយល់ច្រឡំដែលនាំឲ្យមានលទ្ធផលដ៏គ្រោះថ្នាក់។

មន្ទីរបញ្ចកោណបន្ថែមថា យន្តហោះល្បាតសមុទ្រ P-8A និងយន្តហោះឈ្លបយកការណ៍ចំនួន៣ គ្រឿងរបស់យោធាអាមេរិកខាងលើ ត្រូវបានយន្តហោះ យោធារុស្ស៊ីហោះស្ទាក់នៅក្នុងដែនអាកាសអន្តរជាតិ ពីលើដែនសមុទ្រមេឌីទែរ៉ាណេ ហើយវាកើតឡើងនៅចំពេលលោកខាងលិច និងរុស្ស៊ីកំពុងមាន ភាពតានតឹងនឹងគ្នាជុំវិញវិបត្តិអ៊ុយក្រែន៕

ប្រភព៖​​​​​​ AFP

មតិយោបល់