ព័ត៌មានជាតិ

អុញនោះ! រកឃើញ មីម៉ាម៉ាកំប៉ុង ទឹកអាស៊ីតអាសេទិចខាប់ មីកញ្ចប់វ៉ៃៗ ស្រាបៀរ ម៉ាកU ដែលហួសកាលបរិច្ឆេទនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេកសាខាកាំកុងត្រូលខេត្តបន្ទាយមាមជ័យបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារធ្វើការត្រួតពិនិត្យទំនិញតាមគេហដ្ឋានតាំងលក់ទំនិញ និងម៉ាតមួយចំនួនក្នុងក្រុងប៉ោយប៉ែត។ ក្រុមការងារបានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា៖
១. មីម៉ាម៉ាកំប៉ុង ៦កំប៉ុង ស្មើ ៣៦០ក្រាម
២. ទឹកអាស៊ីតអាសេទិចខាប់ ៤ដប ស្មើ ៧៥០ក្រាម
៣. មីកញ្ចប់វ៉ៃៗ ១០កញ្ចប់ ស្មើ៥៥០ក្រាម
៤. ស្រាបៀរ ម៉ាកU ១២ដប ស្មើ ៣ ៨៤០ក្រាម

សរុប ៥ ៥០០ក្រាម៕

 

មតិយោបល់