កោះកុងៈ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង០០នាទីយប់ មានករណីហឹង្សាដែលបង្កឲ្យរបួសស្នាមនៅចំណុច (ឆ្មាបាត់ )ស្ថិតនៅភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីហឹង្សា របួសស្នាមបង្ករឡើងដោយឈ្មោះ សាន ចាន់ថន ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបកម្មករោងចក្រមានទីលំភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង បានវ៉ៃទៅលើជនរងគ្រោះឈ្មោះ សែងចាន់ អាំភុនភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបនេសាទទីលំនៅភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង បណ្តាលបែក លើចិញ្ចើមស្តាំ តែជនសង្ស័យឆ្លើយបដិសេដ្ឋថាខ្លួនមិនបានយកដំបងវ៉ៃទេគឺវ៉ៃនិងដៃ ហើយធាក់មួយជើងបណ្តាលអោយជនរង្គ្រោះដួលត្រូវឈើទើប បែកលើចិញ្ចើម តែជនរងគ្រោះ បានបដិសេដ្ឋថា ជនសង្ស័យបានយកដំបងវ៉ៃ ទើបខ្លួនបែកចិញ្ចើម
តាមមូលហេតុដំបូងមុនក្លាយជាបែបនេះជនសង្ស័យថា ជនរង្គ្រោះបានទៅជេ ម្តាយក្មេករបស់ខ្លួន ឈ្មោះ យឿន ដល់ផ្ទះទើបវ៉ៃបែបនេះ ចំណែកជនរង្គ្រោះបានប្រកែកថាខ្លួនមិនបានជេទេគឺទៅសួរឿងចាក់ដីផ្លូវស្រាប់តែ ឈ្មោះសាន ចាន់ថន មកវ៉ៃតែម្តង ។
ករណីនេះកំលាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់