ព័ត៌មានជាតិ

ចាស់ហើយ! បុរសវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

ត្បូងឃ្មុំៈ នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី ស្ថិតនៅចំណុច ភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើកកុមារីរងគ្រោះឈ្មោះ ស រ ន ភេទស្រី អាយុ៧ឆ្នាំ ជនជាតិចាម។

បន្ទាប់ពីបានទទួលព័ត៌មាន កំលាំងជំនាញ នៃអធិការនគរបាលស្រុក បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ពពេល បានចុះដល់កន្លែងកើតហេតុ បើកកាស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យបាន ឈ្មោះ តេះ ហ៊ីម ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិចាម រស់នៅភូមិកើតហេតុបានភ្លាមៗ។
ក្រោយពីឃាត់ខ្លួនបានបច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់