ព័ត៌មានជាតិ

កញ្ញា យិន ម៉ាណា បើករថយន្តបុកនិស្សិតម្នាក់ស្លាប់ ចូលបង្ហាញខ្លួន នៅចំពោះមុខសមត្ថកិច្ចហើយ មិនដឹងមានការឃាត់ខ្លួន ឬមួយយ៉ាងណា?

ភ្នំពេញ: តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩នេះ កញ្ញា យិន ម៉ាណា ដែលបើករថយន្តម៉ាក Range Rover ភ្នំពេញ 2AF-7777 បុកស្លាប់និស្សិតសាលា Zaman ម្នាក់ ត្រូវឪពុកនាំចូលខ្លួនបង្ហាញ នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីឲ្យសមត្ថកិច្ច ធ្វើការសាកសួរ បន្តនិតិវិធីតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងករណីនេះ មហាជនមួយចំនួន កំពុងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចថា វត្តមានជនបង្ក ដែលចូលខ្លួននៅព្រឹកនេះ តើមានការឃាត់ខ្លួន ឬមួយយ៉ាងណា។ ខណ:ប្រជាពលរដ្ឋអង្គុយ តាមហាងផឹកកាហ្វេខ្លះ កំពុងមានចម្ងល់ថា សង្ស័យតែចូលឲ្យតែគ្រប់និតិវិធីសមត្ថកិច្ចប៉ុណ្ណោះ ស្របពេលមនុស្សមួយចំនួនទៀត សំណូមពរឲ្យមានការផ្ដន្ទាទោសជនបង្កឲ្យបានធ្ងន់ធ្ងរ ដើម្បីឲ្យខាងគ្រួសារជនរងគ្រោះ ទទួលបានភាពយុត្តិធម៌ ចំពោះមុខច្បាប់ ហើយអ្នកដែលស្លាប់ទៅក៏ស្ងប់ចិត្ត៕

មតិយោបល់