ព័ត៌មានជាតិ

មិនដឹងបាបបុណ្យ! ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរូបព្រះបដិមាជាច្រើនអង្គ នៅវត្តព្រែកហូរ

កណ្ដាលៈ កាលពីវេលាម៉ោង០២រសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ ២០១៩ មានករណីលួចព្រះបដិមា ធ្វើពីស្ពាន់ នៅចំណុចវត្តព្រែកហូរ ស្ថិតក្នុង ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ភារបាត់បង់៖ រូបព្រះបដិមា (ស្ពាន់) ប្រហែលពី៣០០ ទៅ៤០០អង្គ។ វត្ថុតាងចាប់យក៖ រូបព្រះបដិមា ធ្វើពីស្ពាន់ចំនួន ២៦អង្គ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គណ:កម្មការវត្ត បានយករូបព្រះបដិមាចំនួន៥,០០០អង្គ ដាក់នៅក្រោបល្ល័ងព្រះជាយូរ មកហើយ មិនដែលមានការបាត់បង់ឡើយ។

លុះដល់ថ្ងៃទី២៨ខែឆ្នាំដដែល វេម៉ោង ៧យប់ ស្រាប់តែឃើញឈ្មោះ ខូវ ម៉េងហាក់ ហៅសាក់ បានយករូបបដិមាចំនួន២៦អង្គ ដែលបានចាប់យកខាងលើ មកប្រគល់ឲ្យ ឈ្មោះមឿន វាសនា ជាកូនសិស្សលោក ទើបដឹងថា មានការបាត់រូបបដិមាខាងលើ ហើយគណ:កម្មការ បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះធ្វើការស្រាវជ្រាវ៕

មតិយោបល់