ព័ត៌មានជាតិ

គោយន្តកែច្នៃ បើកក្រឡាប់ធ្លាក់ប្រទ្បាយ ស្លាប់ និងរបួស ២នាក់

សៀមរាប: នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៏ គោយន្តកែច្នៃបើកក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវលំគ្រួសក្រហម ត្រង់ចំណុចភូមិកិតយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

គោយន្តកែឆ្នៃ ពណ៌ត្រួយចេក គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាល សាន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប មុខរបរកម្មករ ធ្វើដំណើរពីកើតទៅលិច បានរ៉េចង្កូតធ្លាក់ទៅក្នុងប្រឡាយ (ស្លាប់) រួមដំណើរដោយឈ្មោះ ធឿន ថិក ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្បូង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុខរបរកម្មករ (របួសស្រាល)

មូលហេតុ៖ អ្នកបើកគោយន្តកែច្នៃ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានធ្វើការវាស់វែង នៅកន្លែងកើតហេតុ
រួចប្រគល់សាកសព ជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកពួក កសាងសុំណុំរឿង ដើម្បីចាត់តាមនិតិវិធី៕

មតិយោបល់