ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿនបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ប៉ៃលិន: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃអង្គារ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាង រថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សរបួសធ្ងន់ ០២នាក់ ម៉ូតូខូចខាតធ្ងន់ ១គ្រឿង រថយន្តខូចខាតស្រាល ០១គ្រឿង នៅចំណុចផ្លូវបំបែកជាបួនជាប់ផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន ។

អ្នកបើកបររថយន្តបង្ករមានឈ្មោះ សំ ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន គ្មានរបួសបានបើកបររថយន្តម៉ាកស៊ីណា SIENNA ពាក់ស្លាកលេខ កំពត 2B-3859 រថយន្តខូចខាច(ស្រាល) ។

អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ស្រី ឡៃ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់បើកបរម៉ូតូម៉ាកHonda wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1C-5019 រងការខូចខាតធ្ងន់។

អ្នករួមដំណើរម៉ូតូរងគ្រោះឈ្មោះ ចាប ដាណា ភេទស្រី អាយុ ០៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ ។ មូលហេតុបណ្ដាលឱ្យគ្រោះថ្នាក់មកពីអ្នកបើករថយន្តបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជន ។

បច្ចុប្បន្នករណីខាងលើនេះ ជនរងគ្រោះត្រូវដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំពោះអ្នកបើករថយន្ត ត្រូវបានកម្លាំងនគរបាលចរាចណ៍ផ្លូវគោកយកមកការិយាល័យ ដើម្បីកសាងសុំណុំរឿងចំណែក​ម៉ូតូ​ និង​រថយន្ដយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយទៅតាមនីតិវិធី ៕

មតិយោបល់