ព័ត៌មានជាតិ

លាន់ដូចរន្ទះ រថយន្ត២គ្រឿងបុកគ្នា របួសមនុស្ស ៤នាក់

កំពង់ធំ: នៅវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៤នាក់ លើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចភូមិសាលាឃុំ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះ ទី១ ឈ្មោះ ម៉េង សាមុត ភេទប្រុស អាយុ៣២ឆ្នាំ ។ ២ ឈ្មោះ សេង យុទ្ធថន និង ទី៣ ឈ្មោះ ហេង យុវជនទាំងបីនាក់ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណេកម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ ឈ្មោះ មឿន និល អាយុ៤៤ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរី ស៊េរី ២០១៤ ពណ៌ស ធ្វើដំណើរពីសៀមរាបទៅភ្នំពេញ សង្ស័យតៃកុងងោកមួយភាំង ទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ ១តោនកន្លះ ដឹកកណ្តុរ ពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង ប៉ើងធ្លាក់ផ្លូវ និងភាគីរថយន្តកាម៉ារី របួសធ្ងន់២នាក់ និងស្រាលម្នាក់ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ របួសស្រាល ដោយជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ

បន្ទាប់មកទទួលដំណឹងនេះភ្លាម សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់