រតនគិរីៈ នៅវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីម៉ូទ័រដាច់ខ្សែ ធ្លាក់សង្កត់ លើមនុស្សនៅក្នុងអណ្តូង បណ្តាលឲ្យស្លាប់ ស្ថិតនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្ត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ប៊ុន ចាន់ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ាអររ៉ាច ឃុំឯកភាព (បែកក្បាលស្លាប់)។
មូលហេតុ៖ របូតខ្សែម៉ូទ័រ ធ្លាក់ចំក្បាល។
ក្រោយកម្លាំងជំនាញ បានធ្វើកំណត់ហេតុរួច ក៏ប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់