ព័ត៌មានជាតិ

លែងសុទ្ធតែកាំភ្លើង មានអីចុងក្រោយ សមត្ថកិច្ចវាយខ្នោះ

ត្បូងឃ្មុំ: នៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ប្រើប្រាស់អាវុធ ដោយគ្មានច្បាប់អនុញ្ញាត។

ជនសង្ស័យឈ្មោះហេង សុភា ហៅ អ៊ួក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក នៅផ្សារចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទីលំនៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ។

វត្ថុតាងដកហូតរួមមាន៖ អាវុធខ្លី ០១ដើម ម៉ាកឡុកលេខS2022 ផលិតនៅប្រទេសតួកគី បង់១ មានចំនួន ០៣គ្រាប់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យថា អាវុធនេះ រូបគេបានខ្ចីពីមិត្តភក្ដិ ដែលទើបស្គាល់គ្នាបាន ០៤ខែ ជាជាងដែកដូចគ្នា ហើយនៅយប់ថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ៨យប់ ជនសង្ស័យ បានបាញ់បោះចំនួន១គ្រាប់ បង្កឲ្យភ្ញាក់ផ្អើលនៅចំណុចផ្ទះឪពុកខ្លួន នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ៕

មតិយោបល់