ព័ត៌មានជាតិ

សមត្ថកិច្ចចុះការឆែកឆេរ ឃ្លាំងមួយកន្លែង នៅត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី កម្លាំងចម្រុះ ដឹកនាំដោយលោក ប៉ុក តារ៉ា
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ លោកស្នងការរងផែនប្រឆាំងបទល្មើសខេត្តត្បូងឃ្មុំ និងនាយការិយាល័យជំនាញពាក់ព័ន្ធជាច្រើនរូបទៀត បានចុះធ្វើការឆែកឆេរ ឃ្លាំងមួយកន្លែង ស្ថិតនៅភូមិ ទន្លេបិទ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលមានម្ចាស់ ឈ្មោះ សុខ នី ភេទប្រុស អាយុ ៦៩ ឆ្នាំជាតិខ្មែរ បានជួលឲ្យក្រុមហ៊ុនTHANH TUNG JOCK COM PANY តំណាងឈ្មោះLA QUNAG THANH
ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិ(វៀតណាម)
ធ្វើសិប្បកម្មបារី ។ លទ្ធផលឆែកឆេរ រកឃើញ ជនបរទេស
ចំនួន០២ ជនជាតិ:
1.ជនជាតិ(ចន )ចំនួន១៣ នាក់ប្រុស១៣នាក់
មានឯកសារប៉ាស្ព័រចំនួន០៩ នាក់ប្រុស០៩ នាក់
ឯកសារនៅឯភ្នំពេញចំនួន០៤ នាក់ប្រុស០៤នាក់។
2.ជនជាតិ(វៀតណាម)ចំនួន៤៣នាក់ប្រុស
៣២នាក់ មានឯកសារប៉ាស្ព័រ ចំនួន៣៦ នាក់
ស្រី១១ នាក់។

ក្នុងនោះពុំមានឯកសារស្របច្បាប់
ចំនួន០៧នាក់ប្រុស០៧នាក់ បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ជនបរទេសចំនួន ៥៦នាក់ ស្រី១១នាក់ (ចិន១៣នាក់ ស្រី0 វៀតណាម៤៣នាក់ស្រី១១នាក់)លទ្ធផល (អវិជ្ជមាន)បញ្ជាក់ថាមិនមានសារធាតុញៀន៕

 

មតិយោបល់