ព័ត៌មានជាតិ

កីឡា​ការិនី Sharapova សម្ពោធ​ហាង​ស្ករ​គ្រាប់​នៅ​ទីក្រុង​ញ៉ូវ​យ៉​ក​

ទីក្រុង​ញ៉ូវ​យ៉​ក ៖​កីឡាការិនី​វាយ​កូន​បាល់​ដ៏​ស្រស់​សោភា នាង Sharapova បាន​ចួលរួម​ក្នុង​កម្មវិធី បើក​សាខា​ថ្មី ផលិតផល​ស្ករ​គ្រាប់ Sugarpova ដែល​ធ្វើឡើង​នៅ​ទីក្រុង​ញ៉ូវ​យ៉​ក​។​
​វត្តមាន​ក្នុង​ការបើក​សង្វាក់​ហាង Henri Bendel នៅ​ទីក្រុង​ញ៉ូ​យ៉​ក វា​ជា​កម្ម​សិទ្ធ​ដំបូង​របស់​នាង ដែល​បាន​កាត់​ខ្សែបូ បើក​សាខា​ថ្មី​នៃ​ប្រភេទ​ស្ករ​គ្រាប់​នេះ​។ តារា​វ័យ ២៦ ឆ្នាំ រូបនេះ បាន​ស្លៀកពាក់​សំពត់​លើ​ជង្គង់ ទោះជា​ពណ៌​រាង​ចាស់​បន្តិច​តែ​ស្រស់​សោភា និង​ទទួលបាន​ការចូលរួម​ពី​អ្នកកាសែត​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​ផងដែរ ។​

​បញ្ជាក់​ផង​ដែរ​ថា​កីឡា​ការិនី Sharapova មិន​ត្រឹមតែ​ជា​ជើង​ខ្លាំង​លើ​ទីលាន និង​មាន​រូប​សម្រស់​ស្រស់​សោភា តែ​ប៉ុណ្ណោះ​ទេ តែ​នាង​ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ​ក្នុង​ការស្វែងរក​ប្រាក់​។​ប្រភព​ព័ត៌មាន​កន្លង​មក​របស់ ទស្សនា Forbes បានឲ្យដឹងថា នាង​ជា​កីឡា​ការិនិ​ដែល​រកចំណូលបាន​ច្រើនជាងគេ​ប្រចាំឆ្នាំ ៕
https://i1272.photobucket.com/albums/y389/domneng/Sharapova2_zpsfa5c5218.jpg
https://i1272.photobucket.com/albums/y389/domneng/Sharapova1_zps5b4144aa.jpg
https://i1272.photobucket.com/albums/y389/domneng/Sharapova3_zps37cfad5a.jpg

មតិយោបល់