ព័ត៌មានជាតិ

ស្រ្តីម្នាក់ជាប់ខ្នោះក្រោយពីលួចបានសម្រេច តែរត់រួចនៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីថ្ងែទី២៨ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង២និង៣០នាទី មានករណីលួចយកកាបូបស្ពាយដាក់លុយ និងទ្រព្យសម្បត្តិ របស់ជនរងគ្រោះខែលបានចូលដេកក្នុងផ្ទះដែលស្ថិតនៅទីលំនៅផ្ទះគ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ផ ដោយជនរងគ្រោះបានបិទទ្វារផ្ទះខាងមុខ តែបើក ទ្វារផ្ទះខាងក្រោយ រួចក៏ទុកកាបូបស្ពាយដាក់លុយក្បែរខ្លួន ហើយបានដេកលក់ ។
ជនរងគ្រោះមានឈ្មោះ ប៉ោ គឹមស្រ៊ាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ វ៉េង សុធារ័ត្ន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់ដកហូតបានរួមមាន កាបូបស្ពាយដាក់លុយពណ៌ខៀវ មួយ លុយខ្មែរ២១០០០០រៀល(ម្ភៃមួយម៉ឺនរៀល) លុយដុល្លា២២៤ដុល្លា(ពីររយម្ភៃបួនដុល្លារ) ទូរសព្ទ័ចំនួន០៣គ្រឿង (អាយហ្វូនហ្វាយពណ៌សមួយគ្រឿង ណូគាអិនចុចពិលពណ៌ខៀវមួយគ្រឿង អាយម៉ូបាយពណ៌ខ្មៅមួយគ្រឿង) ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ 1AU-0323 លេខតួនិងលេខម៉ាស៊ីន 8548524 មួយគ្រឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃកើតហេតុ ជនរងគ្រោះបានចូលដេកក្នុងផ្ទះដែលស្ថិតនៅផ្ទះខាង លើ ដោយបានបិតទ្វារផ្ទះខាងមុខ តែបើក ទ្វារផ្ទះខាងក្រោយ រួចក៏ទុកកាបូបស្ពាយដាក់លុយក្បែរខ្លួន ហើយបានដេកលក់ ។

លុះដល់វេលាម៉ោង៣ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែជនសង្ស័យបានចូល មកលួច រួចរត់គេចខ្លួន តែជនរងគ្រោះបាន ឃើញភ្លាមរត់ដេញ ស្រែកថាចោររត់ដល់ផ្លូវ៧មករា ចម្ងាយពីផ្ទះ១០០ ម៉ែត្រ ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស អន្តរាគមន៍ឃាត់ខ្លួនជនសង្សយ័បាន រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរ។

ក្រោយពីបានធ្វើការសាកសួររួច បច្ចុប្បន្នជនសងខាងលើ សមត្ថកិច្ចធ្វើការឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់