ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះ៣ខ្នង និង​ រោងបាយមួយខ្នង នៅកំពង់ចាមទៀតហើយ

កំពង់ចាម: អគ្គិភ័យមួយបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្នងផ្ទះនិងឆេះរានបាយខាងក្រោយ០១ខ្នងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១និង១៥នាទី នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជនរងគ្រោះ១មានឈ្មោះ អ៊ីត ស្លេះ ភេទប្រុស អាយុ៦៦ឆ្នាំ ផ្ទះមានទំហំ៦,៥០ម៉ែត្រ×៨,៥០ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី (ឆេះខូចខាតទាំងស្រុង)ទំហំការខូចខាត
-ស្រូវចំនួន៣០បេ
-ប្រាក់រៀល២,០០០,០០០រៀល
-ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង
-មាសចំនួន០២ជី
-ម៉ូតូ០១គ្រឿង
-សម្ភារ:ប្រើប្រាស់សំលៀកបំពាក់មួយចំនួន

២ឈ្មោះ ពុធ រ៉ន ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះមានទំហំ ៦,៥០ម៉ែត្រ×៨ម៉ែត្រ
ធ្វើពីឈើប្រក់គ្បឿង(ឆេះទាំងស្រុង) ទំហំការខូចខាត
-ម៉ាស៊ីនកិនស្រូវ០១គ្រឿង
-ប្រាក់ចំនួន៣,០០០,០០០រៀល
-ស្រូវចំនួន០២បេ
-សម្ភារ:ប្រើប្រាស់មួយចំនួន

៣ឈ្មោះ រ៉ូសាត មូសា ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ×៨ម៉ែត្រ ធ្វើពីឈើប្រក់គ្បឿង(ឆេះទាំងស្រុង)
-អង្ករ០១បេ
-សម្ភារ:ប្រើប្រាស់មួយចំនួន

៤ឈ្មោះ ណូ ហ្វាតេល ផ្ទះទំហំ៦ម៉ែត្រ×១០ម៉ែត្រ ធ្វើពីឈើប្រក់គ្បឿង(ឆេះរានបាយខាងក្រោយពុំមានខូចខាតសម្ភារ:អ្វីឡើយ)

តាមមូលហេតុ:មិនទាន់ក្តាប់បាននៅឡើយទេកំពង់ស្រាវជ្រាវបន្ត។
ក្នុងករណីអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៦គ្រឿងក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន
នគរបាលខេត្តកំពង់ចាមចំនួន០៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន០១គ្រឿង,រថយន្តអគ្គិភ័យរបស់ក្រុមហ៊ុនចម្ការកៅស៊ូ ឯកឧត្តម សែម សុវណ្ណនី ចំនួន០១គ្រឿង និង រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ឡុង ស្រេង បឹងកេត ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១០រថយន្តទើបរលត់៕

 

មតិយោបល់