ផ្ទះ ព័ត៌មានជាតិ ធាតុអាកាសរាំង...

ធាតុអាកាសរាំងស្ងួត សូមបងប្អូនប្រយ័ត្នភ្លើងទៀន! អគ្គិភ័យឆេះចម្ការស្វាយចន្ទី នៅខេត្តកំពង់ធំ

0

កំពង់ធំ: កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩
មានករណីអគ្កិភ័យឆេះចម្ការស្វាយចន្ទី ស្ថិតនៅចំណុចតាកំពឹស ភូមិតាព្រាច ឃុំទីពោ ស្រុកសន្ទុក។

ម្ចាស់ចម្ការទី១.ឈ្មោះ រិទ្ធ ពិសិដ្ឋ ភេទ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាព្រាច ឃុំទីពោ ស្រុកសន្ទុក ឆេះអស់២.៥ហិចតា។
ម្ចាស់ចម្ការទី២.ឈ្មោះ វៃ ប៊ុនធឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិស្ទឹងសែន ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន ឆេះអស់ ១.៥ហិចតា។

មូលហេតុ៖ បណ្តាលមកពីឈ្មោះ អៀ ពិសិដ្ឋ ភេទប្រុសអាយុ១៩ឆ្នាំ ដុតភ្លើងឆេះរាល។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកសន្ទុក០១គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើ០៤ម៉ែត្រគុប ទើបរលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្តទេ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.