ព័ត៌មានជាតិ

សង្ស័យខុសបច្ចេកទេស! បុរសម្នាក់ បើកបុកចូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើល

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿង បុករបងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចមុខផ្ទះឈ្មោះ នា គឹមឡូត ភេទប្រុស ក្នុងភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ ឈ្មោះ លន់ លួត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំចំណុចខាងលើ បានយករថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P-6755 មកដាក់នៅកន្លែងលាងរថយន្ត។

ខណ:នោះ កម្មករលាងរថយន្ត ឈ្មោះ ចាន់ វ័ន្ត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទ្បើងបើករថយន្តខាងលើលេង ក៏ជ្រុកចង្កូតទៅបុកទ្វារសសរញ៉ាបផ្ទះ និងរបងផ្ទះរបស់ឈ្មោះនា គឹមឡូត បណ្ដាលឲ្យខូចខាតច្រើន។

ក្រោយកើតហេតុជនបង្ក បានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់