ភ្នំពេញៈ នៅវេលាម៉ោង ៨ព្រលឹមថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសបរទេសម្នាក់ ស្រាប់តែដោះអាវលោតចូលទឹកលូបឹងត្របែក ហែលកម្សាន្តតែម្នាក់ឯង បង្កការភ្ញាក់ផ្អើល នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ ហើយបាននិយាយលួងលោមឲ្យជនបរទេស ទ្បើងមកខាងលើវិញ បន្ទាប់មកជនបរទេស ក៏បានហៅកង់បីជិះទៅបាត់៕




មតិយោបល់