ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់ត្រូវឃាត់ខ្លួនរួមទាំងម្សៅក្រាមសថ្លា២០០២,១ក្រាម កាំភ្លើង២ដើមនិង ១២០គ្រាប់

ស្ទឹងត្រែង : យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុក ដំកើង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធា ទីលំនៅបច្ចុប្បន្ន ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចាប់យកវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនក្រាមពណ៌សថ្លា (KETAMINE) ចំនួន ០២កញ្ចប់ធំ ទម្ងន់សរុប ២០០២,១ក្រាម សម្ភារចាប់យក: រថយន្តចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០១គ្រឿង, កាំភ្លើង AK47 ចំនួន ០១ដើម, កាំភ្លើង វ៉ាន់ដឺឡុង ចំនួន ០១ដើម , បង់ ០៤បង់ គ្រាប់ ១២០គ្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំ សំណុំឯកសារបញ្ជូនជនសង្ស័យ និង វត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់