ព័ត៌មានជាតិ

ស្ត្រីម្នាក់របួសយ៉ាងដំណំ ខណៈជិះម៉ូតូ ត្រូវរថយន្តបើកបុក

បាត់ដំបងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោងជាង ៧ថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០១៩ ស្ថិតនៅភូមិដំណាក់ហ្លួង ឃុំវត្តគរ ផ្លូវលេខ៥៧ ខេត្តបាត់ដំបង។

ភ្លាមៗនោះ ដោយបើករថយន្តទៅមុខមិនលែង ទើបតៃកុងបើកទ្វាររថយន្ត ចុះរត់យករួចខ្លួន ហើយបានឲ្យអ្នកតំណាងមកដោះស្រាយ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចមករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់