ព័ត៌មានជាតិ

មួយយប់អស់ម៉ូតូ៥ គ្រឿង មិនរំខានដល់លោកមេប៉ុស្តិ៍បឹងទំពុនទី១

ភ្នំពេញ: នៅវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណី ចោរមួយក្រុមចេញធ្វើសកម្មភាព គាស់ទ្វារផ្ទះជួល ចូលលួចម៉ូតូអស់ចំនួន ៥គ្រឿង មិនរំខានដល់លោកមេប៉ុស្តិ៍បឹងទំពុនទី១ទ្បើយ ដែលកើតហេតុ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចម្រើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយដោះស្រាយ តែមិនទាន់មានការឆ្លើយតប ឬចំណាត់ការយ៉ាងណាទេ។

គេសង្កេតឃើញក្នុងសង្កាត់បឹងទំពុនទី១ ហាក់បីដូចជាសម្បូរចោរលួចមួយរយ:នេះ ក្មេងស្ទាវចេញពីក្លឹបតាមបណ្ដោយផ្លូវ​ ២៧១ ដេញវាយគ្នាពេញផ្លូវ បង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋសំណូមពរ តាមរយ:សារព័ត៌មាន Post News ទៅកាន់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយជំរុញលោកមេប៉ុស្តិ៍បឹងទំពុនទី១ ល្បាតពួនស្ទាក់ក្នុងមូលដ្ឋានផង កុំឲ្យពលរដ្ឋអស់សង្ឃឹម សង្ស័យលោកមេប៉ុស្តិ៍ រវល់ការងារខាងក្រៅច្រើនពេកហើយមើលទៅ ទើបភ្លេចឲ្យមន្ត្រីថ្នាក់ក្រោមចុះល្បាត៕

មតិយោបល់