បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ជាមនុស្សញៀនថ្នាំ និងបែកថ្នាំខ្លាំង បានដុតផ្ទះឆេះអស់ឆេះអស់១ខ្នង នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៨យប់។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យដែលជាមនុស្សញៀនថ្នាំឈ្មោះ យ៊ិល ស្រស់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ (ស្នាក់នៅចំណុចអាងដង្កោ) បានដុតផ្ទះរបស់ឈ្មោះ រឿត វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ តាមរបាយការណ៍បានឲ្យដឹងទៀតថា ផ្ទះដែលឆេះអស់ ១ខ្នង មានទំហំ ១០× ១២ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ និងឆេះសម្ភារៈអស់ទាំងស្រុង (មានស្រូវ ២តោន លុយខ្មែរ ១លាន គ្រែឈើ ២ ម៉ូតូចាស់ ១គ្រឿង ខោអាវ ចានឆ្នាំង និងសម្ភារ:ផ្សេងៗ សរុបជាទឹកប្រាក់អស់ចំនួន ២៤លានរៀល។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំនិងបែកថ្នាំខ្លាំង។
ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកបាណន់ឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕


មតិយោបល់