មានហេតុការអាក្រក់មួយបានកើតឡើងចំពោះសមាជិកក្រុមចម្រៀង Backstreet Boys គឺលោក Brian Littrell ដោយសារតែលោកនិងភរិយាបានបាត់នូវគ្រឿងអលង្ការក្នុងបន្ទប់នៅក្នុងសណ្ឋាគារ Stone Mountain Hotel។ តាមការរបាយការណ៍ដែលលោក Brian Littrell បានប្រាប់ទៅប៉ូលិស គ្រឿងអលង្ការមានតម្លៃ 120,000 ដុល្លារអាមេរិក។

លោក Brain បានប្រាប់ទៅភ្នាក់ងារ WSB-TV ថា ពួកគាត់បានចេញពីសណ្ឋាគារ ដោយប្រពន្ធរបស់គាត់បានទុកនូវគ្រឿងអលង្ការនៅក្នុងតុតូចនៅក្បែរគ្រែដេកក្នុងបន្ទប់សណ្ឋាគារ ហើយពេលគាត់ត្រឡប់មកវិញ ស្រាប់តែបាត់តែម្តង។ នៅក្នុងនោះមិនមែនមានតែគ្រឿងអលង្ការដែលមានតម្លៃ 120,000 ដុលា្លរអាមេរិកនោះទេ ថែមទាំងមានជញ្ជៀនដែលមានតម្លៃ 110,000 ដុល្លារអាមេរិក ផងដែរ។ ក្រោយពីកើតនូវព្រឹត្តិការណ៍នេះឡើង ក្រុមភ្នាក់ងារប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុផងដែរ៕
មតិយោបល់