ព័ត៌មានជាតិ

មិននឹកស្មានដល់! ហេតុធ្វីបានជាជួបរឿងបែបនេះ

បន្ទាយមានជ័យ: បុរសម្នាក់ស្លាប់ដោយដើមឈើដួលសង្កត់លើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១២និង៣០នាទី នៅថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចព្រៃតាជៀប ចម្ការដំឡូងមី ភូមិសាស្រ្តឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះមានឈ្មោះ ណាង ណាក់ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះ បានទៅកាត់ឈើនឹងរណាង៉ោង នៅចម្ការដំឡូង ចំណុចកើតហេតុខាងលើ ជាមួយ ឈ្មោះ ឆម ឈឿប ភេទប្រុស អាយុ៣៩ឆ្នាំ ជាបងថ្លៃរស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខណ:ពេលដែលឈើដួល បណ្តាលឲ្យសង្កត់លើជនរងគ្រោះដែលជាប្អូនថ្លៃ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់