ភ្នំពេញៈ ក្នុងតំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងសម្រុកធ្វើការជួសជុលផ្លូវជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ ហើយសកម្មភាពនេះ ក្រុមការងារបានសម្រុកធ្វើមិនថាយប់ ឬពេលថ្ងៃឡើយ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋជាអ្នកដំណើរ និងដើម្បីឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពល្អ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានជួសជុលផ្លូវគ្រលុកសំបុកមាន់ ចំនួន៥ខ្សែ ក្នុងនោះរួមមាន ផ្លូវលេខ១១៤ ចាប់ពីវិថីព្រះនេរុហ៏ ដល់ផ្លូវលេខ១០៩ ផ្លូវជាតិលេខ២ ចាក់អង្រែ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៤ ។ ដោយឡែក យប់ថ្ងៃដដែរនេះ ក៏បានជួសជុលគ្រលុកសំបុកមាន់នៅវិថីសម្តេច ប៉ែន នុតផងដែរ៕
មតិយោបល់