ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន ដុំសម្រាប់សាកថ្ម TEL

យោងតាម Facebookឈ្មោះ Keo Akara បានសរសេរបង្ហោះថា នាងខ្ញុំសូមជំរាបជាដំណឹងពិតមួយនៅវេលាម៉ោង៣និងនាទី ថ្ងៃ៣០ ខែមីនា ឆ្នាំនេះ ដល់ស្រ្ដីៗទាំងអស់គ្នាដែលចូលចិត្តដាក់ថ្មសំរាប់សាកTELក្នុងកាបូបតាមខ្លួនរាល់ថ្ងៃថា សូមឲ្យប្រតយ្ន័ទាំងអស់គ្នាផងណា ព្រោះខ្ញុំជួបផ្ទាល់ហើយនៅក្នុងផ្សារសូរិយាជាន់ទីមួយតូបក្បែខ្ញុំ គាត់ដាក់TEL.2គ្រឿងនិងថ្មសាកនេះក្នុងកាបូបចោលដោយមិនបានសាកTELទេគ្រាន់តែដោតខ្សែរជាប់ជាមួយថ្មសាក ស្រាប់តែផ្ទុះយ៉ាងខ្លាំងចេញអណ្ដាតភ្លើងពីកាបូបមកឡើងផ្អើលមនុស្សម្នាទាំងខ្ញុំទាំងគេឡើងចង់រត់ចេញពីផ្សារទៅហើយ តែសំណាងល្អបានអ្នកលក់យកក្រណាត់គៀសកាបូបឲ្យធ្លាក់ហយចាក់ទឹកពន្លតឲ្យរលត់ជាស្ថាពរ ហេងណាស់ដែលម្ចាស់កាបូបទៅបន្ទប់ទឹក បើនៅវិញដឹងតែឆេះមុខអស់ហើយ…!៕

 

មតិយោបល់