ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ៖ ករណីឃាតកម្មងាយណាស់នៅកម្ពុជា ប្រែក្លាយទៅជារឿងនយោបាយ

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងករណីឃាតកម្មលោកបណ្ឌិត កែម ឡី នៅស្ដារម៉ាតកាល់តិចកាលពីព្រឹកម្សិលមិញបានលើកឡើងថា រឿងករណីឃាតកម្មងាយណាស់នៅកម្ពុជា ប្រែក្លាយទៅជារឿងនយោបាយ ហើយខ្ញុំសូមកុំឲ្យរឿងនេះ ក្លាយទៅជារឿងនយោបាយ។

សម្ដេចតេជោក៏បានលើកឡើងទៀតថា សង្ឃឹមថា អ្នកនយោបាយ នឹងមិនយកករណីនេះ ដើម្បីកេងចំណេញខាងនយោបាយ ហើយឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចល។ ហើយករណីកាលពីម្សិលមិញ គឺជារឿងមួយ សេះចេញពីក្រោល ទើបការពារ។ ហើយរឿងករណីឃាតកម្មនេះ ងាយណាស់នៅប្រទេសកម្ពុជា ប្រែក្លាយទៅជារឿងនយោបាយ។ តែខ្ញុំសូម កុំឲ្យរឿងនេះក្លាយទៅជារឿងនយោបាយ។សម្រាប់ សមត្ថកិច្ច ត្រូវប្រើប្រាស់ឲ្យអស់កម្លាំងកាយចិត្ត ដើម្បីកិច្ចការនេះ។

សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦៕

មតិយោបល់