ព័ត៌មានជាតិ

ចិន​យល់ព្រម​ឲ្យ Apple លក់ iPhone 6 ទាំងពីរ​

​និយ័ត​ករ​ចិន​បាន​ផ្ដល់​ការយល់ព្រម​ចុង​ដល់​ក្រុមហ៊ុន Apple ក្នុង​ការលក់ iPhone 6 នៅក្នុង​ប្រទេស​ចិន នេះ​បើ​យោងតាម​បណ្ដាញ​សារព័ត៌មាន បាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​៣០​ខែ​កញ្ញា ២០១៤​។​
iphone-6
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ បាន​ចុះផ្សាយ​ថា ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​ផ្សេងៗ ក្នុង​ការដាក់​លក់ iPhone ម៉ូ​ដែល​ចុងក្រោយ​។ iPhone 6 និង iPhone 6Plus បាន​ចេញ​លក់​កាលពី​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ប៉ុន្តែ​សម្រាប់​ទីផ្សារ​ចិន មិនទាន់​មាន​លក់​នោះ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ ត្រូវបាន​ស្ត្រី​អ្នកនាំពាក្យ Apple ធ្វើការ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ មាន​ព័ត៌មាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Apple នឹង​ចេញលក់ iPhone 6 និង iPhone 6Plus នៅក្នុង​ប្រទេស​ចិន នា​ថ្ងៃ​ទី​១០​ខែ​តុលា​ខាង​មុខ​៕​

មតិយោបល់