ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវបានបង្កើតឡើងជាផ្លូវការនៅ ខែតុលា ឆ្នាំ១៩៩៧។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន អគ្គនាយកដ្ឋានពីរ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយដែលមានមហា វិទ្យាល័យក្រោមចំណុះចំនួន៥ និងមជ្ឈមណ្ឌលវិទ្យាសាស្រ្តស្រាវជ្រាវវប្បធម៌មួយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយរដ្ឋមន្ត្រីមួយរូប រដ្ឋលេខាធិការប្រាំរូប និង អនុរដ្ឋលេខាធិការប្រាំពីររូប។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកម្មឱ្យដឹកនាំ និងគ្រប់គ្រង វិស័យវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានមុខងារ និងភារកិច្ចដូចតទៅៈ
– ប្រតិបត្តិនូវនយោបាយការពារថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅ នៃព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងបណ្តារមណីយដ្ឋាន បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា – ផ្តុំឡើងវិញ និងលើកតម្កើងបណ្តាតំលៃវប្បធម៌ និងជំនឿទំនៀមទំលាប់ប្រពៃណីរបស់សង្គមជាតិ បំផុសការបង្កើតស្នាដៃផ្សព្វផ្សាយ និងអភិវឌ្ឍន៍សកម្មភាពវប្បធម៌ – ជាអាណាព្យាបាលលើសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលលិល្បៈករ តន្ត្រី ស្ថាបត្យករ បុរាណវិទូ និងអ្នកជំនាញផ្សេងៗទៀត ដែលសហការជាមួយក្រសួងអប់រំយុវជននិងកីឡា៕

ប្រភព៖ Wikipedia
មតិយោបល់