ព័ត៌មានជាតិ

សំណាងហើយដែលអ្នកបើកមិនរបួសនោះ! រថយន្តឃ្លុបដឹកទឹកកកដឹកផ្ទុកធ្ងន់ពេកបែកកង់ ក្រឡាប់បះជើងកណ្តាលផ្លូវ

ភ្នំពេញ: រថយន្តកូរ៉េឃ្លុបដឹកទឹកកកអនាម័យមួយគ្រឿង ដឹកធ្លន់ពេកប្រញ៉ាប់យកទៅដាក់ចែកឲ្យម៉ូយ បែជាបែកកង់ក្រោយ រេចង្កូតឡានក្រឡាប់ផីងបះជើងច្រូង សំណាងល្អអ្នកបើកបរលូនចេញរួច មិនមានរងរបួស កាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

រថយន្តជួបបញ្ហាក្រឡាប់ដោយខ្លួនឯង ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AO-3190 ដឹកទឹកកកអនាម័យពេញឃ្លប់រថយន្ត បើកបរដោយ បុរសម្នាក់ មានទីលំនៅ សង្កាត់ជើងឯក ខណ្ឌដង្កោ ។

តាមសម្តីអ្នកបើកបររថយន្ត បានឲ្យដឹងថា មុនកើតហេតុ រថយន្ត បានដឹកទឹកកកអនាម័យ ចេញពីរោងចក្រ នៅបឹងជើងឯក ដើម្បីយកទៅដាក់ចែកចាយ តាមដេប៉ូ ម៉ូយ នៅផ្សារចោមចៅ ខណ:ដែលរថយន្ត បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបែកកង់ក្រោយខាងស្តាំ ធ្វើឲ្យរេចង្កូត ទាញក្រឡាប់មកខាងស្តាំ វិលមួយជុំ កាត់ទទឹងផ្លូវតែម្តង រងខូចខាតខ្ទេចមួយចំហៀង ។

ក្រោយកើតហេតុ រថយន្តរងគ្រោះ ដោយខ្លួនឯង ទោះជាពុំមានវត្តមានសមត្ថកិច្ចក៏ដោយ ម្ចាស់ហៅរករថយន្តស្ទូច២គ្រឿង មកលើករថយន្តបញ្ឈរឡើងវិញ ដើម្បីអូសយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់