ព័ត៌មានជាតិ

ករណីហិង្សារវាងប្រជាការពារសង្កាត់បឹងទំពុន២ដូចគ្នា បណ្ដាលឲ្យជនរងគ្រោះអាយុ ៦៥ឆ្នាំម្នាក់ស្លាប់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៧យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីហិង្សារវាងប្រជាការពារសង្កាត់បឹងទំពុន២ដូចគ្នា បណ្ដាលឲ្យជនរងគ្រោះអាយុ ៦៥ឆ្នាំម្នាក់ស្លាប់ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកមកធ្វើបុណ្យនៅឯផ្ទះស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹង។

ករណីនេះ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

មតិយោបល់