ព័ត៌មានជាតិ

ខំអីមិនឃាត់ទេតែមើលទៅគួរឲ្យសង្ស័យពេលឆែកឆេរស្រាប់តែឃើញ…

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹងបានឃាត់ខ្លួនជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងឆ្លងកាត់គោលដៅដកហូតបានកូនសោររាងអក្សតេសម្រាប់ធ្វើសកម្មភាពកាច់ កម៉ូតូមួយដើម។ ប្រត្តិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារឈូកទិព្វ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើម គ ខណ្ឌទួលគោក។
សមត្ថកិច្ចប្រាប់ឲ្យដឹងថាជនសង្ស័យទី១ មានឈ្មោះ ចាន់ វិទ្ធី ភេទប្រុស អាយុ២៧ឆ្មាំ មុខរបរជួយលក់ដូរម្តាយនៅផ្សារដើម គ មានស្រុកកំណើត នៅសង្កាត់ផ្សាកណ្តាលទី២ ខណ្ឌដូនពេញ។ទី២មានឈ្មោះ កែវ លឺង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AR-2499។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅអធិការដ្ឋាន្នគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់