ព័ត៌មានជាតិ

Luis Suarez សុំទោស​ដល់ Chiellini ដែល​ប្រើ​ចង្កោម​ខ្លួន​ខំ​ស្មា​

​ខ្សែ​ប្រយុទ្ធ របស់​អ៊ុយ​រ៉ូ​ហ្គាយ និង ក្លិប​ហង្ស​ក្រហម កីឡាករ​ចង្កោម​ធំក្លិន​ឈាម Luis Suarez បាន​ចេញ​មុខ​សុំទោស​ដល់​ខ្សែការពារ​អ៊ីតាលី Giorgio Chiellini បន្ទាប់​រក​ឃើញ​កំហុស កីឡាករ​អ៊ុយ​រ៉ូ​ហ្គាយ​រូប​នេះ​ប្រើ​ចង្កោម​ជា​លើក​ទី ២ ខំ​ស្មា កីឡាករ ខ្សែការពារ​អ៊ីតាលី ។​
Chiellini
​កីឡាក​រវ័យ ២៧ ឆ្នាំ Suarez ត្រូវបាន​ខាង FIFA ហាមប្រាម ៩ ប្រកួត និង ៤ ខែ លើ​ករណី​ខាងលើ ។​
​ដោយ​យល់ថា​ខ្លួន​ខុស និង​ជំរុញ ពី​មជ្ឈដ្ឋាន​ខាងក្រៅ Luis Suarez បានធ្វិ​ត​នៅលើ​ធ្វិត​ទ័​រថា “​ច្រើន​ថ្ងៃ​មកនេះ ខ្ញុំ​បាន​នៅ​ផ្ទះ​ជាមួយ​នឹង​គ្រួសារ និង​ឆ្លុះ​បញ្ជាំង​លើ​ការ​ពិត ជាមួយនឹង​ហេតុភេទ ដែល​បាន​កើតឡើង ក្នុងអំឡុងពេល​ប្រកួត រវាង​អ៊ីតាលី និង អ៊ុយ​រ៉ូ​ហ្គាយ កាលពី​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៤” ។ ក្នុងការ​បង្ហោះ​ពាក្យពេចន៍ ដឹង​ពី​កំហុស​ខ្លួន​នេះ នៅ​ឃ្លា​បន្ទាប់​គាត់​បាន​សរសេរថា “​សម្រាប់​បញ្ហា​នេះ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ខ្ញុំ​សូម​ទោស​ដល់ Giorgio Chiellini និង​គ្រួសារ ហើយ​ប្តេជ្ញា​ថា​នឹង​មិន​ឲ្យ​បញ្ហាដ​ដែល​នេះ កើត​ឡើង​ចេញ​ពី​ខ្ញុំ​សាជាថ្មី​ឡើយ​” ។​

​ជាមួយនឹង សារ​អភ័យទោស​នេះ ក៏​ត្រូវបាន កីឡាករ Giorgio Chiellini ប្រើ​ធ្វិត​ទ័​រ ឆ្លើយតប​ដូចគ្នា ថា “​អ្វី​គឺ​ភ្លេច​អស់ហើយ តែ​ខ្ញុំ​សង្ឈឹមថា FIFA និង កាត់បន្ថយ នូវ​ចំនួន​ការព្យួរ​លេង​របស់​អ្នក​”​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា Suarez ត្រូវបាន​គេ​សង្ឈឹម​ជឿជាក់ថា នឹង​ផ្លាស់​ទៅកាន់ ក្លិប អធិរាជ​ស Real Madrid នៅ​រដូវក្តៅ​នេះ ក៏ប៉ុន្តែ​ដោយ​ការព្យូ​រលេង​ខាងលើ បើសិនជា Real Madrid ទិញ​មែន នៅ​រដូវ​កាល​នេះ ហាក់ដូចជា​ទិញ​ដុំថ្ម ដាក់​ក្លិប ៕

មតិយោបល់