ព័ត៌មានជាតិ

ជនមិនស្គាល់មុខនិងអត្តសញ្ញាណប្រើអាវុធខ្លីបាញ់ជនរងគ្រោះ២នាក់របួសធ្ងន់ស្រាល

កំពង់ចាមៈ មានករណីប៉ុនប៉ងធ្វើមនុស្សឃាត ដោយជនបង្កជិះម៉ូតូដេញបាញ់ប្រើប្រាស់អាវុធខ្លី កាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីផ្ទុះអាវុធនៅចំនុចខារ៉ាអូខេគ្រួសារ កម្លាំងប៉ុស្តិ៍វាលវង់បានសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងនឹងព្រហ្មទណ្ឌខេត្តចុះដល់កន្លែងកើតហេតុធ្វីការស្រាវជ្រាវឃើញថា មានករណីដេញបាញ់ដោយប្រើប្រាស់អាវុធខ្លី បង្កដោយជនមិនស្គាលមុខ និងអត្តសញាណបានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះចំនួន២នាក់ជិះម៉ូតូ ម៉ាកសេ១២៥ពណ៌ខ្មៅ ១.ឈ្មោះឡុក ប៉ុនលាង បណ្ដាលអោយរងរបួសធ្ងន់ ២.ឈ្មោះ ឆុន ចន្ដា ជាអ្នកឌុបរបួសស្រាល ។
សមត្ថកិច្ចបានបន្តថា សាក្សីបានឃើញពួកគេបានជិះម៉ូតូវ៉ាប្រជែងគ្នា លុះមកដល់កន្លែងកើហេតុខាងលើត្រូវជនសង្ស័យបាញ់តែម្ដងទៅលើជនរងគ្រោះ២នាក់។ ផ្អែកតាមការបំភ្លឺបឋមពីជនរងគ្រោះករណីខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងសើបអង្គេត៕

មតិយោបល់