ព័ត៌មានជាតិ

ឆ្លៀតពេលម្ចាស់គេមិនៅយកដែកបំពង់ទីបនិងពូថៅ វាយបំបែកសោរបងផ្ទះចូលលួចម៉ូតូបាន២ថ្ងៃជាប់ខ្នោះ

កណ្តាល: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដើមមៀនបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបន្ទាប់ពីរូបគេធ្វើសកម្មភាពយកដែកបំពង់ទីបនិងពូថៅ វាយបំបែកសោរបងផ្ទះចូលលួចម៉ូតូលួចជនរងគ្រោះកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩នៅចំណុច ផ្ទះជនរងគ្រោះភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះហេង រត្ន័សីម៉ា ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរ មន្ត្រីរាជការ។
ជនសង្ស័យឈ្មោះសែន រិទ្ធីយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរកម្មករឡឥដ្ឋ។វត្ថុតាងចាប់យក៖ម៉ូតូ១គ្រឿងម៉ាកZoomerX ស៊េរី២០១៧ ពណ៌ក្រហមលាយស គ្មាន ផ្លាកលេខ គ្មានកុងទ័ររបស់ជនរងគ្រោះ។-ដែកបំពង់ទីបប្រវែង៧០cm ចំនួន១-ពូថៅដងដែកប្រវែង៥៤cm ចំនួន១
-កាបិតប៉័ងតោដងដែកប្រវែង២៩cm ចំនួន១ ។

សមត្ថកិច្ចបន្តថាកាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះមិនបាននៅផ្ទះ ពេលនោះជនសង្ស័យ បានធ្វើសកម្មភាពយកដែកបំពង់ទីបនិងពូថៅ វាយបំបែកសោរបងផ្ទះ ហើយចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះ ដែលទុកក្នុងផ្ទះ យកទៅបាត់។ លុះមកដល់ថ្ងៃទី៣០ខែមិនា ឆ្នាំ២០១៩ ម៉ោង១០និង០០នាទី កម្លាំងប៉ុស្តិ៍ដើមមៀន បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជន សង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្ត ចាត់ការតាមនីតិវិធី។
តាមចម្លើយ សារភាព ជនសង្ស័យបានឆ្លើយថា៖ខ្លួនពិតជាបានធ្វើសកម្មភាពលួច កាត់សោររបងផ្ទះជនរងគ្រោះយកម៉ូតូខាងលើ ប្រាកដមែន៕

មតិយោបល់