កំពតៈ កាលពីវេលាម៉ោង ៨ជាងព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានករណីលួចទ្រព្យសម្បត្តិអ្នកដទៃ (លួចធុរ៉េន)។
ជនរងគ្រោះឈ្មោះ សយ ភាក់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យមានគ្នា៣នាក់៖
១.ឈ្មោះ លៀន តឿ ភេទប្រុស អាយុ១៨ឆ្នាំ
២.ឈ្មោះ សាយ ជិន ភេទប្រុស អាយុ១៦ឆ្នាំ
៣.ឈ្មោះ សន ឯក ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣នាក់ មានទីលំនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ លាយទឹកប្រាក់ ពាក់ផ្លាកលេខ កែប១A-០៤០១ ។ ពេលកើតហេតុ សមត្ថកិច្ច បានសហការជាមួយម្ចាស់ចម្ការ តាមឃាត់ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងធូរេន១ផ្លែ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច។
តាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចធូរេនជនរងគ្រោះប្រាកដមែន។ រឿងនេះ លោកស្នងការ បានធ្វើការណែនាំ និងឲ្យចុះកិច្ចសន្យា បន្ទាប់មកក៏ឲ្យត្រលប់ទៅផ្ទះពួកគេវិញ នៅល្ងាចថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ដោយមិនមានបង់ប្រាក់ ដូចហ្វេសប៊ុកមួយចំនួនផ្សាយនោះទេ៕
មតិយោបល់