តាមការពិតវាគឺជាផ្ទះកញ្ចក់នៅក្នុងភូមិ Thorpeness រដ្ឋ Suffolk ប្រទេសអង់គ្លេសដែលផ្ទះនេះមានសមត្ថភាពអាចប្រែទ្រង់ទ្រាយរបស់វាបានដោយស្វ័យប្រវិត្តដោយគ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាម្ចាស់ផ្ទះនោះមានឈ្មោះ Ross Russell។ មុនពេលសាងសងផ្ទះនេះគាត់តែងតែ មានមន្ទិលសង្ស័យថាតើផ្ទះនេះមានពន្លឺគ្រប់គ្រាន់ហើយឬនៅពេលដែលវាប្រែទ្រង់ទ្រាយដែលអាចឲ្យគាត់ធ្វើដំណើរបានដោយសេរីនៅក្នុងផ្ទះកញ្ចក់នោះ។ ចុងបញ្ចប់គាត់បាននឹកឃើញគំនិតមួយដើម្បីធ្វើផ្ទះដែលមានជញ្ជាំងពីរលើគ្នាដូចជាស្រទាប់។ ដោយគ្រាន់តែចុចលើប៊ូតុងតែមួយប៉ុណ្ណោះផ្ទះរបស់លោក Ross Russell នឹងធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយរបស់វាដោយស្វ័យប្រវិត្តនឹងបានផ្លាស់ប្តូរថ្នាក់រៀននៅខាងក្រៅជញ្ជាំងបញ្ឈរដូចជាគម្របប្រអប់ម៉ាស៊ីន ដើម្បីបង្ហាញជាផ្ទះដែលមានកញ្ចក់ថ្លាឆ្វង់។ ចំណែកឯស្រទាប់ខាងលើអាចរុញទៅមុខនិងទៅក្រោយបាន។ លោក Russell បានប្រាប់ឲ្យដឹងពីប្រាក់ដែលបានចំណាយទៅលើការសាងសងផ្ទះ…
មតិយោបល់