ក្រចេះៈ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីយប់ នៅត្រង់ចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ លើផ្លូវជាតិលេខ7(ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលលេខ៤០១-៤០២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុករថយន្ត ដោយរថយន្តម៉ាកកែច្នៃ គ្មានស្លាកលេខ ដឹកឈើ អ្នកបើកបរឈ្មោះ មាន ម៉ុល ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បានធ្វើដំណើរពីទិសខាងជើង ទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-9079 អ្នកបើកបរឈ្មោះ QIAN-LIJUN ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ចិន និងរួមដំណើរជាមួយឈ្មោះ SHI-LIANGFEI ភេទស្រី ជនជាតិចិន(ស្លាប់) អាយុ៤៣ឆ្នាំ អ្នកទាំងពីរធ្វើដំណើរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងស្របទិសគ្នា ហើយបានបុករថយន្តកែ
ច្នៃដឹកឈើពីក្រោយ ពេញទំហឹងតែម្ដង ។
ក្រោយពេលកើតហេតុរថយន្តទាំងពីត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកសំបូរ យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរគ្រៀងបណ្ដោះអាសន្នដើម្បីរងចាំការដោះស្រាយ៕
មតិយោបល់