ព័ត៌មានជាតិ

មនុស្ស​ធាត់​បាន​កើន​ឡើង​ក្នុង​ចំណោម​ប្រជាជន​វ័យក្មេង​នៅ​អាមេរិក​

អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការសហការ​ជាមួយ​សមាគមន៍​បេះដូង ហើយ​បាន​ធ្វើ​ការផ្សព្វផ្សាយ​ថ្មី​មួយ ដែល​បង្ហាញ​ពី​ភាពធាត់​ក្នុងចំណោម​មនុស្ស​វ័យក្មេង​នៅ​សហរដ្ឋអាមេរិក​មានកា​រ​កើនឡើង​។​
​ពួកគេ​បាន​និយាយថា​បើ​យោង​ទៅលើ​ការអង្កេត​ក្នុងពេល​ថ្មីៗ​នេះ មនុស្ស​ប្រហែល​ជា ៥ ភាគរយ​នៃ​កុមារ និង​វ័យ​ជំទង់ ដែល​ទទួលបាន​នូវ​អាហារ​បំប៉ន​គ្រប់គ្រាន់ គឺ​ភាពធាត់​មាន​ការ​កើត​ឡើង​យ៉ាង​ខ្លាំង​។​
​បើ​តាម​អ្នកវិទ្យាសាស្ត្រ​និយាយថា មនុស្ស​ដែល​ធាត់​ប្រសិនបើ​នៅក្នុង​ខ្លួន​របស់​ពួកគេ​មាន​ស​ន្ទ​ស្សន៍​នៃ​ម៉ាស (BMI) ខ្ពស់​ជាងគេ ២០ ភាគរយ ក្នុង​ចំណោម​មនុស្ស ៩៥ ភាគរយ​ដែលមាន​វ័យ​ប​ប្រហែល​គ្នា​។ ភាគច្រើន​នៃ​កុមារ នឹង​មនុស្ស​វ័យ​ជំទង់​ត្រូវបាន​គេ​ធ្វើ​ការវិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពីរ​ប្រភេទ​។ ចំណែក​មនុស្ស​ដ៏​ទៃ​ទៀត​កំពុង​ប្រឈម​និង​បញ្ហា​សុខភាព​ដូចជា សម្ពាត​ឈាម​ឡើង​ខ្ពស់ ជាតិ​ខ្លាញ់​ឡើង​ខ្ពស់ និង​រោគសញ្ញា​ផ្សេងទៀត​។​
Obesity-Is-on-the-Rise-Among-Young-People-in-the-US
​លោក Kelly និយាយថា មនុស្ស​វ័យក្មេង​ដែល​ធាត់​ខ្លាំង​មាន​ផលប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ចំពោះ​កុមារភាព​។
​អ្នកស្រាវជ្រាវ​បាន​ផ្តល់​អនុសាសន៍​ថា ក្រុមគ្រួសារ​របស់​យុវជន​ទាំងនេះ និង​វេជ្ជបណ្ឌិត គួរតែ​ជំរុញ​លើកទឹកចិត្ត​ដើម្បីឲ្យ​ពួកគេ​ទទួលបាន​នូវ​សុខភាព​ល្អ ជាពិសេស​គឺ​កម្រិត​នៃ​អាហារ​ហូប​ចុច​ប្រចាំថ្ងៃ​៕​

មតិយោបល់