ព័ត៌មានជាតិ

អារ៉ាប់​រួមសម្ពោធ​បើ​កឲ្យប្រើប្រាស់​នូវ​រោងចក្រ​ផលិត​ថាមព​ល​ដែល​ទទួលបាន​ពី​ព្រះអាទិត្យធំ​​ជាង​គេ​លើ​ពិ​ភព​លោក​

លោក​ប្រធានាធិបតី​នៃ​សហរដ្ឋអារ៉ាប់​រួម​Sheikh Khalifa Bin Zayed Al-Nahyan​កាលពី​ថ្ងៃ​អាទិត្យ​នេះ​បាន​ធ្វើ​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​នូវ​រោងចក្រ​ផលិត​ថាមព​ល​ដែល​ទទួលបាន​ពី​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ដល់​ទៅ​១០០​មេហ្គា​វ៉ាត់​ដែល​មាន​ទីតាំង​នៅ​វាល​ខ្សាច់​នៃ​ទីក្រុង​អា​ប៊ូ​ដាបៃ​ហើយ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​រោងចក្រ​ដ៏​ធំ​ជាងគេ​លើ​លោក​ដែល​ផលិត​នូវ​ថាមពល​ប្រភេទ​នេះ​។​
132241124_41n
​រោងចក្រ​មួយ​នេះ​ត្រូវបាន​សាងសង់​ឡើង​លើ​ដី​ទំហំ​ប្រមាណ​២,៥​គីឡូ​ម៉ែត​ក្រឡា​ដែល​ចំណាយ​ទឹកប្រាក់​អស់​៦០០​លាន​ដុល្លារ​គឺជា​ការ​បញ្ចូល​គ្នា​នៃ​បច្ចេក​វីទ្យា​ចុងក្រោយ​ដោយ​មាន​កញ្ចក់​២៥៨០០០​ផ្ទាំង​។​លទ្ធផល​ដែល​អាច​ទទួលបាន​គី​ប្រជាជន​ប្រហែល​ជា​២០០០០​គ្រួសារ​នឹង​អាច​ប្រើប្រាស់​នូវ​ថាមពល​ដែល​ប្រមូល​បាន​នេះ​។​
132241124_51n
​លោក​ប្រធាន​ធិបតី​បាន​អបអរសាទរ​និង​លើក​សរសើរ​ថា​រោងចក្រ​ដែល​មានឈ្មោះ​Sham1​គឺជា​បង្គោល​យ៉ាងសំខាន់​នៃ​សេដ្ឋកិច្ច​ជាតិ​និង​វា​បាន​បង្ហាញ​ពី​សញ្ញាណ​នៃ​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​នៃ​សន្តិសុខ​វិស័យ​ថាមពល​របស់​ខ្លួន​ហើយ​ទ្រង់​មាន​ព្រះរាជបន្ទូល​ថា​សហភាព​អារ៉ាប់​និង​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ការអភិវឌ្ឍ​និង​ថែរក្សា​ក្នង​នាមខ្លួន​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ដ៏​ធំ​ក្នុង​តំបន់​។​
132241124_61n
​សហរដ្ឋអារ៉ាប់​រួម​ពឹងផ្អែក​សំខាន់​លើ​ការនាំចេញ​ប្រេងកាត​ហើយ​ខ្លួន​មាន​គោលបំណង​ក្នុង​ការកាត់បន្ថយ​នូវ​ការប្រើប្រាស់​ប្រេង​ក្នុងស្រុក​ពី​ប្រមាណ​ជា​៩៩​ភាគរយ​នា​ពេលបច្ចុប្បន្ន​មក​ត្រឹមតែ​៧៥​ភាគរយ​នៅ​ឆ្នាំ​២០៣០​។​ការចាប់ផ្តើម​នៃ​ការបង្កើត​ឲ្យមាន​រោង​ចក្រ​Sham1​គី​ជា​ជំហាន​ដ៏​ជោគជ័យ​ហើយ​វា​ក៏​ជា​គោលបំណង​របស់​ទីក្រុង​អា​ប៊ូ​ដាបៃ​ដើម្បី​ទទួលបាន​នូវ​ថា​មពលប្រើប្រាស់​សរុប​៧​ភាគរយ​នា​ឆ្នាំ​២០២០៕​

មតិយោបល់